
ថៃ៖ ម៉ារ៉ាហាត់ ណាក់ខន រាជសីម៉ា ដែលជាមន្ទីរពេទ្យធំជាងគេនៅខេត្តភាគឦសានប្រទេស ត្រូវបានជន់លិចដោយទឹកជំនន់នៅព្រឹកថ្ងៃពុធនេះ ។
ទឹកបានចាប់ផ្តើមហូរចូលបរិវេណមន្ទីរពេទ្យប្រហែលម៉ោង ៤ និង ៣០ នាទីព្រឹក។ ដោយទឹកនៅខាងមុខនិងខាងក្រោយបរិវេណមន្ទីរពេទ្យមានជម្រៅ ៥០-៦០ សង្ទីម៉ែត្រ ធ្វើឲ្យរថយន្តធុនតូចមិនអាចចូលឬចេញពីបរិវេណនោះបាន។
ចំនុចប្រសព្វនៅមុខមន្ទីរពេទ្យស្ថិតនៅក្រោមទឹក ៨០ ទៅ ៩០ សង់ទីម៉ែត្រ ដោយ មនុស្សដែលស្វែងរកសេវាវេជ្ជសាស្ត្រត្រូវដើរឆ្លងកាត់ទឹកជ្រៅ ដើម្បីទៅដល់អគារមន្ទីរពេទ្យ។
អភិបាលខេត្ត Wichian Chantaranothai បានមកដល់មន្ទីរពេទ្យតាំងពីព្រលឹមដើម្បីត្រួតពិនិត្យការបង្ហូរទឹក។ ខណៈ បុគ្គលិកមន្ទីរពេទ្យត្រូវបានចាត់តាំងឱ្យពិនិត្យមើលជញ្ជាំងការពារទឹកជំនន់ សម្រាប់បង្ហូរទឹកដោយប្រើម៉ាស៊ីនបូមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អង្គការរដ្ឋបាលខេត្តត្រូវបានស្នើសុំឱ្យសាងសង់ផ្លូវដើរបណ្តោះអាសន្នពីគ្រប់ច្រកទ្វារចូលទៅអាគារមន្ទីរពេទ្យ។ លោក Wichian ជឿជាក់ថា ស្ថានការណ៍នឹងវិលមករកភាពប្រក្រតីក្នុងរយៈពេលពីរទៅបីថ្ងៃទៀត ដោយមិនមានភ្លៀងធ្លាក់ទៀតទេ។ ហើយទំនប់ឡាំតាកុង បានបញ្ឈប់ការបញ្ចេញទឹកនៅផ្នែកខាងក្រោមរបស់ខ្លួន៕