
ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ កំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល ៣ខែទៀតគឺ ខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែតុលានេះ។

