
ឥណ្ឌា៖ ចំនួនមនុស្សស្លាប់នៅក្នុងរដ្ឋ អ៊ុតតារ៉ាខាន់ (Uttarakhand) ប្រទេសឥណ្ឌា ដែលរងគ្រោះដោយទឹកជំនន់បានកើនឡើងដល់ ៣៤ នាក់ ហើយមនុស្ស ៥ នាក់បានបាត់ខ្លួន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
នាយករដ្ឋមន្រ្តីរដ្ឋ Uttarakhand លោក Dhami បានប្រកាសផ្តល់សំណង ជាប្រាក់ចំនួន ៤០០.០០០ រូពី (ប្រហែល ៥.៣២៩ ដុល្លារអាមេរិក) ដល់គ្រួសារនៃអ្នកស្លាប់ម្នាក់ៗ។
លោក Dhami បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មនុស្ស ៥ នាក់បានបាត់ខ្លួននៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់។ ហើយអ្នកដែលបាត់បង់ផ្ទះសម្បែងរបស់ពួកគេ នឹងត្រូវផ្តល់ឱ្យ ១០៩.០០០ រូពី (ប្រហែល ១.៤៥២ ដុល្លារ) ។
តំបន់ Nainital គឺជាកន្លែងមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅរដ្ឋភាគខាងជើង ហើយការប្រមូលផ្ដុំដុំពពក ក៏ត្រូវបានគេរាយការណ៍នៅតំបន់ Ramgarh ផងដែរ។
ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងកងទ័ពអាកាសឥណ្ឌាត្រូវបានឆ្លើយតបជាបន្ទាន់ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ និងសង្គ្រោះមនុស្សដែលជាប់គាំងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់៕
