Yearendyearend1140x150

របបយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយរាប់ពាន់នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
របបយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយរាប់ពាន់នាក់ ប្រភពរូប៖ CNN

មីយ៉ាន់ម៉ា៖ របបដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសផែនការកាលពីថ្ងៃចន្ទ ដើម្បីដោះលែងអ្នកទោសនយោបាយជាង ៥.៦០០ នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការធ្វើបាតុកម្មប្រឆាំងយោធានៅឆ្នាំនេះ។

ការដោះលែងពួកគេធ្វើឡើងនៅពេលដែលមីយ៉ាន់ម៉ាបានប្រារព្ធពិធីបុណ្យភ្លើងនៅថ្ងៃអង្គារដែលជាថ្ងៃឈប់សម្រាកចំនួនបីថ្ងៃ។ សាច់ញាតិនៃអ្នកជាប់ឃុំឃាំងបានយំនិងបង្ហាញពីការអបអរសាទរកាលពីថ្ងៃច័ន្ទ ខណៈដែលមនុស្សជាទីស្រលាញ់របស់ពួកគេត្រូវបានដោះលែងពីរថយន្តក្រុង នៅខាងក្រៅពន្ធនាគារអ៊ីនស៊ីនក្នុងទីក្រុងយ៉ុងហ្គោន។

មន្ត្រីជាន់ខ្ពស់មួយចំនួនមកពីរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានបណ្តេញចេញនៅតែបន្តជាប់ពន្ធនាគារ។ ប៉ុន្តែវាមិនច្បាស់ទេនៅថ្ងៃច័ន្ទថា តើពួកគេឬមេដឹកនាំតវ៉ាផ្សេងទៀតនឹងត្រូវដោះលែងដែរឬទេ។ រដ្ឋាភិបាលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតកាលពីខែកុម្ភៈ ហើយបានបង្ក្រាបក្រុមអ្នកប្រឆាំងរួមទាំងមនុស្សជាង ១.០០០ នាក់ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខចាប់តាំងពីពេលនោះមក។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាអង្គការសិទ្ធិមនុស្សមិនរកប្រាក់ចំណូលបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៧.៣៥៥ នាក់ត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬផ្តន្ទាទោសនៅក្នុងអំឡុងពេលក្រោយរដ្ឋប្រហារ។

កាលពីខែមុនរដ្ឋាភិបាល ស្រមោលដែលបង្កើតឡើងដោយគូប្រជែងរបស់របបយោធារួមទាំងមេដឹកនាំលោកស្រី អ៊ុង សានស៊ូជីបានអំពាវនាវឱ្យមានការបះបោរប្រដាប់អាវុធប្រឆាំងនឹងឧត្តមសេនីយ៍ ដែលបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកងទ័ពនិងកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យ។

នៅឯកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសុក្ររដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចចិត្តដកលោក មីន អ៊ឹងឡាំង (Min Aung Hlaing) ចេញពីជួរមេដឹកនាំដោយនិយាយថា ការវិវត្តមិនគ្រប់គ្រាន់ត្រូវបានធ្វើឡើងក្នុងការស្តារសន្តិភាពជូនប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលយោធាបាននិយាយថា មីយ៉ាន់ម៉ាមានការខកចិត្តយ៉ាងខ្លាំងនិងជំទាស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំដោយបន្ថែមថា ការសម្រេចចិត្តនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ឯកភាពជាតិនិងភាពជាអ្នកនៅកណ្ដាលរបស់អាស៊ាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង