វៀតណាម៖ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់នៅប្រទេសវៀតណាម ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់និងការបាក់ដីកាលពីចុងសប្តាហ៍។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ឪពុកនិងកូនប្រុសម្នាក់បានស្លាប់ បន្ទាប់ពីត្រូវទឹកជំនន់ជន់លិចនៅភាគខាងជើងខេត្ត ង៉ែអានភាគកណ្តាលវៀតណាមកាលពីថ្ងៃសៅរ៍។
នៅខេត្ត ហាវប៊ិញ ចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រភាគខាងជើងទីក្រុងង៉ែអាន មនុស្សម្នាក់បានស្លាប់ដោយសារការបាក់ដីកាលពីព្រឹកថ្ងៃអាទិត្យ។ ខណៈចាប់តាំងពីថ្ងៃសៅរ៍មក តំបន់ភាគកណ្តាលបានទទួលភ្លៀងធ្លាក់ខ្លាំងពី ៧០-១៥០ មីលីម៉ែត្រ
គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ មនុស្សយ៉ាងតិច ៣ នាក់ផ្សេងទៀតបានបាត់ខ្លួននៅខេត្ត Quang Binh និងខេត្ត Quang Tri ខណៈដែលទឹកទន្លេបានហូរកាត់ផ្លូវបានប្រែក្លាយទៅជាស្ទឹង ហើយការរស់នៅប្រចាំថ្ងៃត្រូវបានរំខាន។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិនៅថ្ងៃច័ន្ទនេះ តំបន់រវាងខេត្តង៉ែអាននិងខេត្តធៀធៀនហូ នឹងទទួលបានបរិមាណទឹកភ្លៀងពី ៥០-១៣០ មីលីម៉ែត្រ និង ១៥០ មីលីម៉ែត្រនៅកន្លែងខ្លះ។
មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានព្រមានថា នេះអាចបង្កឱ្យមានទឹកជំនន់និងការរអិលបាក់ដីនៅតំបន់ភ្នំនិងការជន់លិចបន្ថែមទៀតនៅតំបន់ទំនាបនិងទន្លេ៕