
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ឆ្នាំ២០២១) នាសប្តាហ៍ខាងមុខនេះ កម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ 4 - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C 1 - អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ ។ ជាមួយគ្នានោះនៅបណ្តារាជធានីខេត្តភាគខាងក្រោមនិងមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ - សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C - សីតុណ្ហភាពអតិបរមា មានពី៣១-៣៣ ១C - អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ៣-តំបន់មាត់សមុទ្រ ៖ - សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ oC, - អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម៕
