
ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅផ្នែកជាច្រើននៃរដ្ឋ ភាគខាងត្បូងKerala នៅប្រទេសឥណ្ឌា បានបណ្តាលឱ្យមានទឹកជំនន់និងការបាក់ដី និងបង្កឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦ នាក់។
យោងតាមរបាយការណ៍ពី "India Today" នៅថ្ងៃទី ១៧ បានឲ្យដឹងថា តំបន់ Kottayam, Iduki, និងAlabzaKerala បច្ចុប្បន្នកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ មនុស្ស ២៦ នាក់ បានស្លាប់និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។
កងទ័ពឥណ្ឌានិងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ កំពុងអនុវត្តប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងផ្សេងៗ។
នាយករដ្ឋមន្រ្តីនៃរដ្ឋ Kerala លោក Pinarai Vijayan បានណែនាំដល់នាយកដ្ឋានពាក់ព័ន្ធចាត់វិធានការដើម្បីជួយសង្គ្រោះជនរងគ្រោះនិងជម្លៀសប្រជាជនដែលរស់នៅតំបន់ងាយរងគ្រោះដោយទឹកជំនន់៕