Yearendyearend1140x150
Img 0571

អេស្ប៉ាញត្រៀមប្រាក់៣០០លានអឺរ៉ូដើម្បីស្ដារកោះឡាប៉ាល់ម៉ានៅពេលភ្នំភ្លើងបញ្ឈប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អេស្ប៉ាញត្រៀមប្រាក់៣០០លានអឺរ៉ូដើម្បីស្ដារកោះឡាប៉ាល់ម៉ា ប្រភពរូប៖ ស៊ីនហួរ

អេស្ប៉ាញ៖ រដ្ឋាភិបាលអេស្ប៉ាញមានបំណងផ្តល់ប្រាក់ចំនួន ៣០០ លានអឺរ៉ូ ដើម្បីស្តារកោះឡាប៉ាល់ម៉ាដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះភ្នំភ្លើង។ ទោះយ៉ាងណា ការផ្ទុះភ្នំភ្លើងនៅលើកោះនេះមា នរយៈពេលជិតមួយខែ ហើយហាក់ដូចជាគ្មានសញ្ញាថានឹងត្រូវឈប់ថ្ងៃណានោះទេ។ សូម្បីតែតំបន់កោះនេះ នៅតែបន្តពង្រីក ដោយសារតែកំអែលភ្នំភ្លើងរឹងបានហូរចូលទៅក្នុងសមុទ្រ ធ្វើឲ្យរូបរាងរបស់កោះ កំពុងផ្លាស់ប្តូរឥតឈប់ឈរ ដែលមានន័យថាផ្នែកផែនទីនៃកោះនេះនឹងត្រូវប្ដូរម្ដងទៀត។

ទិន្នន័យឃ្លាំមើលបង្ហាញថា ភ្នំភ្លើង Cumbre ចាស់នៅលើកោះឡាប៉ាល់ម៉ា បានចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី ១៩ ខែកញ្ញា រហូតមកដល់ពេលនេះ ហើយកំអែលភ្នំភ្លើងបានលេបត្របាក់ផ្ទៃដីប្រមាណ ៧៥០ ហិកតា ជាមួយកំរាស់ ១ ម៉ែត្រ និងបំផ្លាញអគារប្រហែល ១៨០០ ។

ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ កំអែលភ្នំភ្លើងបានបន្តហូរចូលទៅក្នុងសមុទ្រ ធ្វើឱ្យវាត្រជាក់និងរឹងទៅជាដី ដែលបណ្តាលឱ្យតំបន់ឡាប៉ាល់ម៉ាបន្តពង្រីកខ្លួនរហូតដល់ ៣៦ ហិកតា។ យោងតាមនាយកដ្ឋានត្រួតពិនិត្យភ្នំភ្លើងបាននិយាយនៅថ្ងៃទី ១៧ ថា កំអែលភ្នំភ្លើងថ្មីមួយបានលេចមកជិតសមុទ្រក្នុងល្បឿន ១៥ ម៉ែត្រក្នុងមួយម៉ោង ហើយ “ឧបទ្វីប” ថ្មីអាចនឹងត្រូវបង្កើតឡើងបន្ទាប់ពីកំអែលភ្នំភ្លើងនេះហូរចូលសមុទ្រ។

ចាប់តាំងពីការផ្ទុះភ្នំភ្លើងនេះ កោះឡាប៉ាល់ម៉ា មិនត្រឹមតែកើនឡើងនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូររូបរាងរបស់វាយ៉ាងខ្លាំង ដែលមិនសមនឹងផែនទីដើមឡើយ។ មនុស្សជាច្រើនព្យាករណ៍ថា វានឹងចាំបាច់ដើម្បីគូសផែនទីកោះនេះឡើងវិញនាពេលអនាគត។

អាកាសយានដ្ឋានឡាប៉ាល់ម៉ាបានលុបចោលជើងហោះហើរនិងចុះចតចំនួន ៣០ ក្នុងចំណោមជើងហោះហើរទាំង ៣៤ នៅថ្ងៃទី ១៦ និងជើងហោះហើរនិងចុះចតទាំង ៣៨ នៅថ្ងៃទី ១៧ ប៉ុន្តែព្រលានយន្តហោះមិនទាន់បិទនៅឡើយ។

រដ្ឋាភិបាលកណ្តាលអេស្ប៉ាញនិងរដ្ឋាភិបាលក្នុងតំបន់នៃកោះកាណារី បានត្រៀមប្រាក់ចំនួន ៣០០ លានអឺរ៉ូសម្រាប់ការស្តារឡើងវិញក្រោយគ្រោះមហន្តរាយឡាឡាម៉ា។

សូមបញ្ជាក់ថា នេះគឺជាការផ្ទុះភ្នំភ្លើងលើកទីបីនៅឡាប៉ាល់ម៉ាក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយ ដែលបានកើតឡើងនៅឆ្នាំ ១៩៧១ ។ ក្នុងអំឡុងពេលនៃការផ្ទុះនាពេលបច្ចុប្បន្ននេះ មានការរញ្ជួយដីបានកើតឡើងជាញឹកញាប់នៅក្នុងតំបន់ជុំវិញភ្នំភ្លើងនេះ។ ការរញ្ជួយដីចំនួន ៤២ ត្រូវបានត្រួតពិនិត្យនៅថ្ងៃទី ១៧ ដែលក្នុងនោះកំរិតខ្ពស់បំផុតគឺ ៤.៣ ។

កោះឡាប៉ាម៉ាមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃកោះកាណារី ដែលមានផ្ទៃដី ៧០៨ គីឡូម៉ែត្រការ៉េ។ កោះនេះមានប្រជាជនប្រមាណ ៨៣.០០០ នាក់ដែលភាគច្រើនធ្វើការដាំដុះផ្លែឈើនិងទេសចរណ៍។ មកទល់ពេលនេះ មនុស្សប្រមាណ ៧.០០០ នាក់ត្រូវបានគេជម្លៀសចេញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង