Cctime 6monthsfree desktop
Cc times  web banner kh (2)

ពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីជាង៦ម៉ឺននាក់នៅទូទាំងប្រទេស គិតត្រឹមរយៈពេល៦ថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សរុបរយៈពេល ៦ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះនៅទូទាំងប្រទេស ពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៦៨.១០៥ នាក់។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្រកាសនៅថ្ងៃ១៨តុលានេះ។

តាមរបាយការណ៍ពីឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៦៨.១០៥ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៣៩.៧៤៩ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១៦.៤៨១ នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១៩.៨៦៥ នាក់។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ បើគ្មានការប្រែប្រួលណាមួយទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នឹង រៀបចំការបោះ ឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាកាលបរិច្ឆេទកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ គ.ជ.ប បានអះអាងថាខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចហើយសម្រាប់ការបោះឆ្នោតនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង