Cctime 6monthsfree desktop
Cc times  web banner kh (2)

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៣ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៣ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃការឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៣,១៧៥ ករណី កាលពីថ្ងៃទី១៧ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨៥៩,៣៧៣ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,០៥៩ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៥៣៧ ករណី និងទីក្រុង ដុងណៃ ចំនួន ៥១៧ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៦៣នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២១,១៩៤ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៦១.៩លាននាក់ និងមនុស្សប្រហែល ១៧.៨ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង