
អាមេរិក៖ តារាហូលីវូដលោក William Shatner ដែលបានសម្តែងជាប្រធានក្រុម Kirk នៅក្នុងរឿងប្រឌិតបែបវិទ្យាសាស្ត្រ “Star Trek” និងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីមួយ ដែលបានចាក់ផ្សាយនៅលើទូរទស្សន៍អាមេរិក RT បានក្លាយជាមនុស្សចំណាស់ជាងគេបំផុតដែលបានទៅទស្សនាអវកាស។
លោក Shatner អាយុ ៩០ ឆ្នាំបានយកឈ្នះលើអាកាសយានិក Wally Funk អាយុ ៨២ ឆ្នាំ ដើម្បីក្លាយជាមនុស្សចាស់បំផុតនៅក្នុងលំហអាកាស។ លោក Funk បានជិះរ៉ុកកែត Blue Origin អមដោយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos កាលពីខែកក្កដា។
មុនពេលបាញ់បង្ហោះនៅថ្ងៃពុធលោក Shatner បាននិយាយថា « ខ្ញុំត្រូវបានទាក់ទាញដោយទិដ្ឋភាពនៃលំហ ខ្ញុំចង់មើលគន្លងនោះ ហើយវាពិតជាមានភាពស្រស់ស្អាតនិងភាពធន់របស់វា»
លោក Shatner បានសម្តែងជាប្រធានក្រុម Kirk នៅក្នុងរឿងប្រឌិតបែបវិទ្យាសាស្ត្រ “Star Trek” ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៦០ ហើយភ្លាមៗនោះ បានក្លាយជានិមិត្តសញ្ញាប្រឌិតវិទ្យាសាស្រ្ត។ លោកបានបន្តធ្វើការនៅវ័យចំណាស់របស់លោក ហើយបច្ចុប្បន្ននេះបានរៀបចំកម្មវិធីវិទ្យាសាស្ត្រមួយដែលមានចំណងជើងថា “ខ្ញុំមិនយល់” ដែលបានចាក់ផ្សាយនៅលើទូរទស្សន៍អាមេរិក RT ។
នៅឆ្នាំ ២០១៤ អង្គការណាសា បានផ្តល់កិត្តិយសដល់លោក Shatner ជាមួយនឹងមេដាយសេវាសាធារណៈពិសេសរបស់ខ្លួន ដែលមានកិត្យានុភាពបំផុតសម្រាប់បុគ្គលិកមិនមែនរដ្ឋាភិបាល ដើម្បីការលើកទឹកចិត្តយុវជនឱ្យសិក្សាវិទ្យាសាស្រ្ត និង បំផុសគំនិតអ្នកស្រាវជ្រាវជំនាន់ក្រោយរួមទាំងអវកាសយានិក និងវិស្វករជាច្រើន ដែលជាផ្នែកមួយរបស់ណាសាថ្ងៃនេះ៕
