Yearendyearend1140x150

អាមេរិកខាតបង់ប្រាក់រាប់ពាន់លានដុល្លារនៅឆ្នាំនេះដោយសារអាកាសធាតុក្តៅខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកខាតបង់ប្រាក់រាប់ពាន់លានដុល្លារនៅឆ្នាំនេះដោយសារអាកាសធាតុក្តៅខ្លាំង ប្រភពរូប៖ ស៊ីនហួរ

អាមេរិក៖ យោងតាមរបាយការណ៍ ដែលចេញដោយរដ្ឋបាលជាតិមហាសមុទ្រនិងបរិយាកាសនៃសហរដ្ឋអាមេរិកបានបង្ហាញថា អាកាសធាតុក្តៅខ្លាំង បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ៥០០ នាក់នៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ និងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។

របាយការណ៍បង្ហាញថា គិតត្រឹមចុងខែកញ្ញានេះ មានគ្រោះធម្មជាតិនិងអាកាសធាតុចំនួន ១៨ នៅសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យខាតបង់ប្រាក់ជាង ១ ពាន់លានដុល្លារនៅឆ្នាំនេះ។ នៅខែកញ្ញា សហរដ្ឋអាមេរិកបានជួបគ្រោះមហន្តរាយចំនួន ៤ ដែលមានផលវិបាកមហន្តរាយរួមមានព្យុះអាយដា ព្យុះនីកូឡា គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃនៅភាគខាងលិច ដែលបានបន្តរហូតមកដល់សព្វថ្ងៃ។

យោងតាមរបាយការណ៍នៅចុងខែកញ្ញាប្រមាណ ៤៧.៨% នៃទ្វីបអាមេរិកស្ថិតក្នុងស្ថានភាពគ្រោះរាំងស្ងួត ហើយបានបង្កឱ្យមានភ្លើងឆេះព្រៃកាន់តែខ្លាំងឡើងនៅភាគខាងលិច។ ទិន្នន័យរបាយការណ៍បង្ហាញថា នៅឆ្នាំនេះគ្រោះមហន្តរាយអាកាសធាតុបានសម្លាប់មនុស្សចំនួន ៥៣៨ នាក់ នៅសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធរហូតដល់ ១០៤,៨ ពាន់លានដុល្លារអាមេរិក ហើយតួលេខនេះស្មើនឹង ១០០,២ ពាន់លានដុល្លារនៅឆ្នាំ ២០២០។

គ្រោះមហន្តរាយ ដែលបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចធំបំផុតនៅឆ្នាំនេះ គឺព្យុះសង្ឃរាអាយដា ដែលមានចំនួនទឹកប្រាក់ប្រមាណជាង ៦០ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ក្នុងចំណោមព្យុះសង្ឃរាទាំង ៥ ដែលចំណាយថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។

ខែកញ្ញាឆ្នាំនេះ គឺជាខែដែលក្តៅបំផុតមួយ ចាប់តាំងពីសហរដ្ឋអាមេរិកមានកំណត់ត្រាអាកាសធាតុ។ របាយការណ៍បង្ហាញថា សីតុណ្ហភាពជាមធ្យមនៅខែកញ្ញានៅទ្វីបអាមេរិកគឺ ៦៧,៨ អង្សាហ្វារិនហៃ (១៩,៩ អង្សាសេ) ដែលខ្ពស់ជាង ៣ អង្សាហ្វារិនហៃនៅខែកញ្ញាក្នុងសតវត្សរ៍ទី ២០ និងជាសីតុណ្ហភាពខ្ពស់បំផុតទី ៥ នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១២៧ ឆ្នាំ។ ខណៈសីតុណ្ហភាពជាមធ្យមនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ គឺ ១,៩ អង្សាហ្វារិនហៃខ្ពស់ជាងសីតុណ្ហភាពមធ្យមកាលពីឆ្នាំមុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង