Yearendyearend1140x150
Img 0571

លោកឌុយទែរតេ៖ ពលរដ្ឋដែលមិនចង់ចាក់វ៉ាក់សាំង ពេលពួកគេគេងលក់នឹងជួយចាក់ឱ្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន ប្រភពរូប៖ Reuter

ហ្វីលីពីន៖ លោក ឌុយទែរតេ ប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃអង្គារ បានមានប្រសាស៍ថា «ប្រសិនបើមានប្រជាពលរដ្ឋ មិនចង់ចាក់វ៉ាក់សាំងទេ នឹង ឆ្លៀតពេលពួកគេកំពុងគេងលក់ ចូលក្នុងផ្ទះរបស់ពួកគេ ហើយជួយចាក់វ៉ាក់សាំង»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩នៅប្រទេសហ្វីលីពីនបានធូរស្រាលបន្តិច ដែលថ្ងៃអង្គារនេះ ការរកឃើញឆ្លងថ្មីមានចំនួន ៨,៦១៥ ករណី និងស្លាប់មានចំនួន ២៣៦ ករណី ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ២,៦៨៣,៣៧២ ករណី និង អ្នកស្លាប់សរុបមាន ៣៩,៨៩៦ ករណី។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីថ្ងៃច័ន្ទថា គិតត្រឹមថ្ងៃទី ១០ ប្រជាជនហ្វីលីពីនជាង ២៣,១៨ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយ ២៦,៤៨៥,៦៥២ នាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ ប្រជាជនហ្វីលីពីនមានប្រមាណ ១០៩ លាននាក់ អត្រាចាក់វ៉ាក់សាំងពេញលេញ គឺប្រហែល ២១,២៧%។

ចំពោះការធ្វើឱ្យកាន់តែល្អប្រសើរឡើងដល់ការចាក់វ៉ាក់សាំងសម្រាប់សាធារណជន លោក ឌុយទែរតេ បានថ្លែងនៅក្នុងការសន្ទនាតាមកញ្ចក់ទូរទស្សន៍ ដែលបានថតទុកមុនកាលពីថ្ងៃអង្គារនេះថា «ខ្ញុំដឹងថាមនុស្សជាច្រើននៅតែស្ទាក់ស្ទើរ នោះគឺជាបញ្ហា ដោយមនុស្សទាំងនោះមិនចង់ចាក់វ៉ាក់សាំងទេ»។

លោក ឌុយទែរតេ បានមានប្រសាស៏បន្ថែមថា «ពេលពួកគេដេកលក់ យើងនឹងទៅទីនោះ ជួយចាក់វ៉ាក់សាំងឱ្យពួកគេ យើងនឹងងាយស្រួលសំរេចកិច្ចការនេះបាន។ បើសិនពួកគេមិនចង់ ពេលៗយប់មកដល់ យើងនឹងទៅដល់ផ្ទះរបស់ពួកគេជួយចាក់វ៉ាក់សាំងឱ្យពួកគេ។ ខ្ញុំនឹងធ្វើបែបនេះ ហើយខ្ញុំជាអ្នកនាំផ្លួវ ទៀតផង» ។

សូមបញ្ជាក់ថា បច្ចុប្បន្នហ្វីលីពីនមិនមានការបង្ខំឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នោះទេ។ មុនពេលចាក់វ៉ាក់សាំង ត្រូវមានការយល់ព្រមពីសាមីខ្លួនសិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង