
វៀតណាម៖ ក្រសួងសុខាភិបាលត្រូវបានគេរំពឹងថានឹងចេញសេចក្តីណែនាំ ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់អ្នកដែលមានអាយុពី ១២ ទៅ ១៨ ឆ្នាំនៅសប្តាហ៍នេះ។
នេះបើតាម អនុរដ្ឋមន្រ្តីលោក Do Xuan Tuyen បានប្រាប់សន្និសីទតាមអ៊ិនធរណេតថា ក្រសួងកំពុងធ្វើការលើគោលការណ៍ណែនាំ ហើយគេរំពឹងថាវៀតណាមនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ក្មេងជំទង់អាយុពី ១២ ដល់ ១៧ ឆ្នាំ ដើម្បីការពារនឹងCovid-19 នៅខែនេះ។
អ្នកជំនាញសុខាភិបាលនៅទីក្រុងហូជីមិញកាលពីថ្ងៃទី ៩ ខែតុលា បានអំពាវនាវឱ្យមានផែនការចាក់វ៉ាក់សាំងការពារកុមារដើម្បីការពារពីជំងឺកូវីដ-១៩ ខណៈទីក្រុងនេះ គ្រោងនឹងបើកសាលារៀននៅដើមឆ្នាំ ២០២២ ។
នៅថ្ងៃទី ២៨ ខែសីហា នាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រសួងសុខាភិបាលនិងក្រសួងអប់រំនិងបណ្តុះបណ្តាល រៀបចំផែនការឱ្យកុមារនិងក្មេងជំទង់ត្រូវចាក់វ៉ាក់សាំងដើម្បីឱ្យឆ្នាំសិក្សាថ្មីអាចចាប់ផ្តើមដោយសុវត្ថិភាព។
ក្រសួងសុខាភិបាលត្រូវកំណត់ថា វ៉ាក់សាំង Covid-19 ប្រភេទណា ដែលប្រទេសដទៃទៀតប្រើញឹកញាប់ ដើម្បីចាក់វ៉ាក់សាំងកុមារអាយុចាប់ពី ១២ ឆ្នាំឡើង ទៅខណៈក្រសួងអប់រំគួរសហការជាមួយក្រសួងសុខាភិបាលដើម្បីជួយចាក់វ៉ាក់សាំង។
ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនបានចាក់វ៉ាក់សាំងឲ្យកុមារនិងក្មេងជំទង់អាយុចន្លោះពី ១២ ដល់ ១៨ ឆ្នាំរួចហើយ ខណៈប្រទេសខ្លះបានចាក់វ៉ាក់សាំងដល់កុមារអាយុពី ៥ ទៅ ១២ ឆ្នាំ ខណៈនៅប្រទេសគុយបាបានចាក់វ៉ាក់សាំងដល់ទារកអាយុចាប់ពី ២ ឆ្នាំផងដែរ។
បច្ចុប្បន្នវៀតណាមមានកុមារ ២៥ លាននាក់ ដោយរហូតមកដល់ពេលនេះ ប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូសទី១បានចំនួន ៥៥ លាននាក់ និងដូសទី២បានចំនួន ១៦ លាននាក់៕