Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ស្ត្រីម្នាក់បានធ្វើ«ឈើឆ្កាង»តិះដៀលដល់អ្នកតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ត្រីម្នាក់បានធ្វើ«ឈើឆ្កាង»តិះដៀលដល់អ្នកតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំង

កាណាដា៖ ស្ត្រីជនជាតិកាណាដាម្នាក់ឈ្មោះ ជូលីអាណា(Juliana ) មិនអាចទ្រាំនឹងទង្វើរបស់អ្នកប្រឆាំងការចាក់វ៉ាក់សាំងបាន នាងបានឆ្លៀតឱកាសពីធីបុណ្យ Halloween ដែលជិតមកដល់ដាក់ឈើឆ្កាងធ្វើដោយដៃមួយចំនួននៅមុខផ្ទះរបស់នាង ដែលមើលទៅហាក់បីដូចជា «វាលផ្នូរខ្មោច» ហើយនាងបានចារិកពាក្យពេច៍តិះដៀលដល់អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងថា«ខ្លាចនៅរស់»។

យោងតាមរបាយការណ៍ នាងជូលីអាណា បានកែច្នៃទ្វារផ្ទះរបស់នាងទៅជា “វាលផ្នូរខ្មោច” ដោយដាក់ ឈើឆ្កាងដែលធ្វើដោយខ្លួនឯងផ្ទាល់ ហើយចារិកពាក្យពេច៍សុទ្ធតែតិះដៀលដល់អ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំង។

ក្នុងចំណោមនោះ មានខ្លះចរិកសរសេរថា “ខ្ញុំមិនចង់រស់ទេ ខ្ញុំខ្លាច!” “រូបរាងកាយរបស់ខ្ញុំ ការជ្រើសរើសរបស់ខ្ញុំ ផ្នូរខ្មោចរបស់ខ្ញុំ” “ខ្ញុំគិតថាហ្វេសប៊ុក(Facebook) គួរឱ្យជឿជាក់” ជាដើម។

បន្ទាប់ពីជូលីអាណាបានផុសរូបថតទៅក្នុងបណ្ដាញអ៊ីនធើណិត បណ្តាលអោយមានការពិភាក្សាយ៉ាងក្តៅគគុក ដោយអ្នកលេងអ៊ីនធើណិត ខ្លះបានកោតសរសើរចំពោះទង្វើរបស់នាង ហើយគិតថាវាជាគំនិតប្រកបដោយភាពកំប្លែងនិងច្នៃប្រឌិត៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង