Yearendyearend1140x150
Img 0571

ថ្នាំព្យាបាលជំងឺមហារីកដែលទើបរកឃើញថ្មីអាចធ្វើឱ្យដុំសាច់បាត់ទាំងស្រុង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ដុំសាច់នៅពេលកើតជំងឺមហារីក

អន្តរជាតិ៖ ក្រុមអ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗនេះ បានរកឃើញវិធីព្យាបាលថ្មីមួយដែលអាចធ្វើឲ្យដុំសាច់មហារីកប្រភេទកាចនៃជំងឺមហារីកដំណាក់កាលចុងអោយរួមតូច ឬអាចធ្វើឲ្យដុំសាច់នោះបាត់ទៅវិញទាំងស្រុង។

របាយការណ៍ស្រាវជ្រាវថ្មីខាងលើនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងសន្និសីទតាមប្រព័ន្ធអ៊ិនធើណេត របស់សមាគមជំងឺមហារីកអឺរ៉ុប។

អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកទីក្រុងឡុងដ៍ (ICR) និងមូលនិធិ NHS បាននាំមកនូវព័ត៌មានគួរឱ្យរំភើបខាងលើ ដែលជាការផ្តល់នូវសេចក្តីសង្ឃឹមយ៉ាងខ្លាំងដល់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ។

របាយការណ៍បង្ហាញថា ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍លើអ្នកជំងឺជិតមួយពាន់នាក់ ដែលមានដុំសាច់មហារីកនៅក្បាលនិងក ហើយបានរកឃើញថា វិធីព្យាបាលប្រកបដោយភាពច្នៃប្រឌិត ដោយប្រើថ្នាំព្យាបាលបង្កើតភាពស៊ាំ ដែលវាអាចជួយឱ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សវាយប្រហារកោសិកាមហារីក នោះវានឹងធ្វើឲ្យបង្រួមបរិមាណដុំសាច់ បង្កើនការរស់រានមានជីវិតរបស់អ្នកជំងឺ ឬអាចធ្វើអោយដុំសាច់នោះបាត់ទៅវិញទាំងស្រុង។

នៅក្នុងរបាយការណ៍ខាងលើ ក៏បានបង្ហាញពីករណីដ៏ជោគជ័យមួយ គឺមនុស្សវ័យចំណាស់អាយុប្រហែល ៧០ ឆ្នាំដែលកាលពី៤ឆ្នាំមុនគាត់ត្រូវបានប្រកាសថា ប្រឈមមុខនឹងការស្លាប់ដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយ។

ក៏ប៉ុន្តែអ្នកជំងឺរូបនេះ ក្រោយពីទទួលការព្យាបាលតាមវិធីសាស្ត្រខាងលើរយៈពេលដ៏ខ្លី គឺត្រឹមប៉ុន្មានសប្តាហ៍រួចមក អ្នកស្រាវជ្រាវបានឃើញលទ្ធផលដ៏គួរអោយភ្ញាក់ផ្អើល គឺដុំសាច់ក្នុងរាងកាយរបស់អ្នកជំងឺនោះ បានបាត់ទៅវិញទាំងស្រុង ដោយគេរំពឹងថា អ្នកជំងឺនេះនឹងបានជាសះស្បើយទាំងស្រុងក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។

កាលពីសប្តាហ៍មុន អ្នកជំងឺនេះ បានជិះទូកកម្សាន្តជាមួយភរិយារបស់គាត់សម្រាប់ថ្ងៃឈប់សម្រាកថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង