
កោះកុង៖ ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរទំនប់វារីអគ្គិសនីតាតៃស្ថិតក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ឬតំបន់ក្បែរៗនោះគួរមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារទំនប់ទឹកបានបើកទ្វារបង្ហូរទឹកមកក្រោមក្នុងបរិមាណច្រើន។
យោងតាមលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានឱ្យដឹងថា ការបើកបង្ហូរទឹកចុះមកក្រោមនេះ ដោយសារតែរងប៉ះពាល់ពីចំនួនទឹកភ្លៀងពីខ្សែទឹកខាងលើអាស្តុកទឹកវារីអគ្គិសនី។
គណៈកម្មការបន្តទៀតថា ចំនួនទឹកភ្លៀងនេះ បានធ្វើឱ្យអាងស្តុកទឹកកើនឡើងជាលំដាប់ ដូច្នេះតាមការរំពឹងទុករបស់ក្រុមហ៊ុនវារីអគ្គិសនីតាតៃ បានបើកទ្វាទឹកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ រសៀល។
ចំណែកខាងក្រុមហ៊ុនវារីអគ្គិសនីបានបញ្ជាក់ទៀតថា ទឹកដែលបើកឱ្យហូរចុះក្រោមនេះ មានបរិមាណច្រើន លំហូរទឹកមាន១២០០m3/s ដូច្នេះ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងពិនិត្យស្ថានភាពទឹកដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
