Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

គោពលរដ្ឋជាង«១០០ក្បាលស្លាប់ និងឈឺ» ដោយសារថ្នាំពុលក្នុងអាងទឹករបស់រដ្ឋដែលកំពុងរំលោភ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
គោដែលស្លាប់ដោយសារតែថ្នាំបំពុល។
រូបភាព៖ លោក​ ហួត វណ្ណី 

កំពង់ធំ៖សត្វគោរបស់អ្នកភូមិ រលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានស្លាប់១៩ក្បាល និងជាង១០០ក្បាលទៀតឈឺ ហើយកំពុងព្យាបាលជាបន្តបន្ទាប់ ដោយសារតែម្ចាស់ដីមួយកន្លែងដាក់ថ្នាំបំពុលសត្វគោ។ នេះបើតាមការបញ្ជាក់ពីលោក ហួត វណ្ណី ដែលជាម្ចាស់គោមួយរូបក្នុងចំណោមម្ចាស់គោផ្សេងទៀត។

ថ្លែងប្រាប់ស៊ីស៊ីថាមស៍ លោកហួត វណ្ណី ជាម្ចាស់គោមួយរូប ក្នុងចំណោមម្ចាស់គោដដៃទៀត បានឱ្យដឹងថា នៅថ្ងៃទី៦ តុលា ឆ្នាំ២០២១ អ្នកឃ្វាលគោឱ្យលោកបានប្រាប់ថា សត្វគោរបស់លោកត្រូវបានគេបំពុលហើយ។ បន្ទាប់ពីដឹងដំណឹងនេះភ្លាម លោកក៏បានទៅដាក់ពាក្យបណ្ដឹងនៅឃុំស្រយ៉ូវ និងបានហៅពេទ្យសត្វចុះមកពិនិត្យផងដែរ ដោយបញ្ជាក់ថាគោពិតជាត្រូវបានស្លាប់ និងពុលដោយសារថ្នាំពុលគីមីពិតមែន។

ម្ចាស់គោរូបនេះបន្តថា ពេលលោកនិងម្ចាស់គោឯទៀតបានទៅដល់សត្វគោទាំងអស់នោះកំពុងតែងាប់បន្តបន្ទាប់គ្នា ខ្លះប្រកាច់ដោយសារតែស៊ីស្មៅ និងផឹកទឹកមានថ្នាំពុល។ទន្ទឹមនឹងនេះ លោកវណ្ណី ក៏បានឃើញជនសង្ស័យពីរ ទៅបីនាក់បើកត្រាក់ទ័ររត់ចេញពីទីតាំងកើតហេតុដោយមានធុងបាញ់ថ្នាំផងដែរ។

បើតាមការបង្ហើបឱ្យដឹងពីលោក ហួត វណ្ណី បុគ្គលដែលជាម្ចាស់ដី និងសង្ស័យថាជាអ្នកបញ្ជាឱ្យដាក់ថ្នាំបំពុលគោ ឈ្មោះ ឆេង បូរ៉ា ជាទាហាន ដែលមានឋានៈធំដែរ បានវាតទីដីទួលមួយកន្លែងដែលជាដីគ្មានប្លង់កម្មសិទ្ធស្របច្បាប់ជាកម្មសិទ្ធរបស់ខ្លួនដោយព័ទ្ធរបងជិត នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកហួត វណ្ណី មានប្រសាសន៍ថា៖ «ខ្ញុំឆ្ងល់ថាដីររបស់បុគ្គលឈ្មោះឆេង បូរ៉ា គឺព័ទ្ធរបជិត ហេតុអ្វីគោជាច្រើនក្បាលបានស្លាប់ក្នុងដីរបស់បុគ្គលនេះ តើគោជាច្រើនក្បាលនោះចូលតាមណា? ហើយហេតុអ្វីគោផឹកទឹក ឬស៊ីស្មៅក្បែរនោះប្រកាច់ស្លាប់ភ្លាមៗ?» ។

យ៉ាងណាមិញ លោកវណ្ណី មិនអាចទទួលយកសំណងបញ្ចប់រឿងត្រឹមតម្លៃគោមួយក្បាល២លានរៀលទេ ខណៈគោរបស់លោកស្លាប់ និងឈឺជាច្រើនក្បាល ហើយសុទ្ធតែជាគោផើម និងគោល្អលក់បានតម្លៃខ្ពស់ តែសម្រាប់ពលរដ្ឋដទៃដែលខ្លាចអំណាចបុគ្គលឆេង បូរ៉ា ជាម្ចាស់ដី សុខចិត្តយកលុយសំណងបញ្ចប់រឿង។

លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានប្រតិកម្មនឹងរឿងនេះ និងបានលើកឡើងថា៖« បុគ្គលអ្នករំលោភយក អាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យស្លាប់ គឺជាជនឧក្រិដ្ឋ ដែលមានទោសរំលោភប្លន់យកសម្បត្តិរដ្ឋផង និងដាក់ថ្នាំបំពុលសម្លាប់សត្វគោជាទ្រព្យឯកជនរបស់ប្រជាពលរដ្ឋផង»។លោក ស្នើឱ្យអាជ្ញាធរអ្នកអនុវត្តច្បាប់ ត្រូវតែអនុវត្តច្បាប់ឲ្យស្មើរភាព និង មានប្រសិទ្ធិភាព ដើម្បីផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋម្ចាស់គោទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង