
WHO៖ អ្នកយកព័ត៌មានពីអង្គការសុខភាពពិភពលោកបានណែនាំនៅថ្ងៃទី១១ ថា វ៉ាក់សាំងការពារកូវីដ១៩ ទាំងអស់ដែលបានការអនុញ្ញាតវិញ្ញាបនប័ត្រប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោក គួរតែប្រើដើម្បីចាក់ដូសជំរុញ ឬ ដូសទី៣ ដល់អ្នកដែលមានភាពស៊ាំខ្សោយ មធ្យម និងធ្ងន់ធ្ងរ។
ក្រុមអ្នកជំនាញខាងការចាក់វ៉ាក់សាំងបង្ការជំងឺរបស់អង្គការសុខភាពពិភពលោកជឿជាក់ថា ប្រជាជនដែលមានប្រព័ន្ធការពារភាពស៊ាំខ្សោយ មធ្យម និងធ្ងន់ធ្ងរ ទំនងជាមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នានៅឡើយទេ ដូច្នេះហើយអាចប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។
បច្ចុប្បន្នវ៉ាក់សាំងការពារកូវីដ១៩ថ្មី ដែលត្រូវបានបញ្ជាក់សម្រាប់ការប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោករួមមាន៖ វ៉ាក់សាំង Pfizer, វ៉ាក់សាំងម៉ូឌីណា, វ៉ាក់សាំងចនសុននិងចនសុន, វ៉ាក់សាំងអាស្ត្រាហ្សេនីកា, វ៉ាក់សាំងស៊ីនណូហ្វាម និង វ៉ាក់សាំងខឺស៊ីង។ល។
ថ្មីៗនេះអង្គការសុខភាពពិភពលោកក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងការពារកូវីដ១៩ ថ្មីជាសកល ដើម្បីសម្រេចបានគោលដៅចាក់វ៉ាក់សាំងប្រហែល ៤០% នៃប្រជាជននៃប្រទេសទាំងអស់ នៅចុងឆ្នាំ ២០២១ និងបង្កើនសមាមាត្រប្រជាជនដែលបានចាក់វ៉ាក់សាំងដល់ ៧០% នៅពាក់កណ្តាល ២០២២ ។ អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានអាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់ប្រទេសដែលមានប្រាក់ចំណូលទាបជាពិសេសប្រទេសអាហ្វ្រិក៕
