Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៩,៤៤៥នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៨៤ នាក់នៅថ្ងៃទី១២ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៩,៤៤៥ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ២០១ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១១,៤៥២ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៧៣០,៣៦៤ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៧,៨៣៥ នាក់។

ដោយឡែកមនុស្សចំនួន ៣១១,២៦៥នាក់ទៀតត្រូវបានគេផ្តល់ឱ្យការចាក់វ៉ាក់សាំងការពារ Covid-19 លើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនិង ៣៤៥,៤៣៧ នាក់បានចាក់វ៉ាក់សាំងលើកទី ២ និងមនុស្សចំនួន ៣១.៧៧៩ បានចាក់វ៉ាក់សាំងដូសទី៣ ធ្វើឲ្យករណីសរុបទូទាំងប្រទេសកើនឡើងដល់ ៦០.២២៨.១០៥ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង