Smart saver cctime web bannertif

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post 

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១០,០៣៥ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៦០ នាក់នៅថ្ងៃទី១១ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១០,០៣៥ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៨០ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១១០,២៦៥ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៧០០,៩១៩ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៧,៧៥១ នាក់។

ដោយឡែកមនុស្សចំនួន ៣១១,២៦៥នាក់ទៀតត្រូវបានគេផ្តល់ឱ្យការចាក់វ៉ាក់សាំងការពារ Covid-19 លើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនិង ៣៤៥,៤៣៧ នាក់បានចាក់វ៉ាក់សាំងលើកទី ២ និងមនុស្សចំនួន ៣១.៧៧៩ បានចាក់វ៉ាក់សាំងដូសទី៣ ធ្វើឲ្យករណីសរុបទូទាំងប្រទេសកើនឡើងដល់ ៦០.២២៨.១០៥ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង