Cc time web banner 054637

បេក្ខជន៩៧នាក់បានឈរបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បេក្ខជន៩៧នាក់បានឈរបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីហ្វីលីពីន ប្រភពរូប៖ ស៊ីស៊ីធីវី

ហ្វីលីពីន៖ ការចុះឈ្មោះពេញមួយសប្តាហ៍របស់ប្រទេសហ្វីលីពីន សម្រាប់ការបោះឆ្នោតឆ្នាំ ២០២២ បានបិទកាលពីថ្ងៃសុក្រ ដោយមានបេក្ខជនសរុបចំនួន ៩៧ នាក់បានដាក់ពាក្យឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន។

អ្នកដែលបានដាក់ពាក្យសុំវិញ្ញាបនប័ត្របេក្ខជនរួមមាន អនុប្រធានាធិបតីបច្ចុប្បន្នលោក លេនីរ៉ូ ប្រេដូ (Leni Robred) និងអភិបាលក្រុងម៉ានីលលោក ហ្វ្រាន់ស៊ីស្កូដូម៉ាហ្គោសូ (Francisco Domagoso) ។ សមាជិកព្រឹទ្ធសភានិងជាកីឡាករប្រដាល់ចូលនិវត្តន៍ លោក ម៉ានី ប៉ាក់គីអាវ (Manny Pacquiao) ក៏កំពុងធ្វើការឈរឈ្មោះផងដែរ។ ទន្ទឹមនឹងនេះដែរមានមនុស្ស ២៩ នាក់បានដាក់ពាក្យប្តឹងជំទាស់នឹងអនុប្រធានាធិបតី។

គណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន គ្រោងនឹងប្រកាសបញ្ជីបេក្ខជនបឋមនៅថ្ងៃទី ២៩ ខែតុលាខណៈបញ្ជីចុងក្រោយនឹងត្រូវបង្ហាញនៅថ្ងៃទី ៣០ ខែវិច្ឆិកា។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២២ ។

សូមបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនមានអាណត្តិ ៦ ឆ្នាំ ដោយមិនមានការរៀបចំការបោះឆ្នោតឡើងវិញទេ។ ហើយអាណត្តិរបស់ប្រធានាធិបតីបច្ចុប្បន្នលោក Rodrigo Duterte នឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង