Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សកម្មភាពចាក់វ៉ាក់សាំងនូវប្រទេសថៃ ប្រភពរូប៖ The Nation Thailand

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១០,៦៣០ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៧៣ នាក់នៅថ្ងៃទី៩ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១០,៦៣០ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៦៧ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១១០,១២៨ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៧០០,០៦៧នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៧,៦០៧ នាក់។

ដោយឡែកមនុស្សចំនួន ៤៨០.០៦៤ នាក់ទៀតត្រូវបានគេផ្តល់ឱ្យការចាក់វ៉ាក់សាំងការពារ Covid-19 លើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនិង ៤៨៩.០៤៣ នាក់បានចាក់វ៉ាក់សាំងលើកទី ២ និងមនុស្សចំនួន ៤០.៩៦៥ បានចាក់វ៉ាក់សាំងដូសទី៣ ធ្វើឲ្យករណីសរុបទូទាំងប្រទេសកើនឡើងដល់ ៥៩.៣០៨.៧៧២ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង