
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំរៀបចំសេចក្តីទូលថ្វាយមតិថ្វាយព្រះមហាក្សត្រលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិនៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩:០០ នាទី នៅអគារ ស វិមាន រដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយមតិរបស់ក្រុមប្រឹក្សា ធម្មនុញ្ញ ថ្វាយព្រះមហាក្សត្រ ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ។
