Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ព្រលានយន្តហោះអេស្ប៉ាញបានបិទដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ព្រលានយន្តហោះអេស្ប៉ាញបានបិទដោយសារការផ្ទុះភ្នំភ្លើងជាបន្តបន្ទាប់ ប្រភពរូប៖ RT

អេស្ប៉ាញ៖ ព្រលានយន្តហោះនៅលើកោះឡាប៉ាម៉ារបស់អេស្ប៉ាញបានបិទទ្វារជាថ្មីម្តងទៀតនៅថ្ងៃព្រហស្បតិ៍ ដោយសារការផ្ទុះភ្នំភ្លើងជិត ៣ សប្តាហ៍។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ដំណើរនៃការផ្ទុះបានស្ងប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែភ្នំភ្លើងនៅកោះកាណារីនៅតែបន្តផ្ទុះនិងការរញ្ជួយដីចំនួន ១៦ លើកដែលមានកម្លាំង ៣.៥ រ៉ិចទ័រ ក្នុងរយៈពេល ២៤ ម៉ោងមុននេះ។

ភ្នំភ្លើងនេះ បានបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ៦.០០០ នាក់ និងបំផ្លាញផ្ទះជាង ៦០០ ខ្នង។ ការផ្ទុះនេះ បានបិទទ្វារអាកាសយានដ្ឋានឡាប៉ាម៉ាជាបណ្តោះអាសន្នកាលពីខែមុន។

ក្រុមមន្រ្តីបាននិយាយថា ថ្មដែលរលាយពីរណ្ដៅភ្នំភ្លើងឥឡូវនេះកំពុងហូរទៅក្នុងសមុទ្រដែលបន្ធូរបន្ថយការភ័យខ្លាច ដែលវាអាចរីករាលដាលកាន់តែធំនិងបង្កការបំផ្លិចបំផ្លាញថែមទៀត។

មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រវិទ្យាសាស្ត្រអាឡឺម៉ង់ ដែលបានបញ្ជូនក្រុមមួយទៅទីក្រុងឡាប៉ាម៉ាបាននិយាយថា លំហូរកំអែលភ្នំភ្លើងមានប្រវែង ៦.៣០០ ម៉ែត្រ ទទឹងជាង ១.០០០ ម៉ែត្រ នៅចំណុចធំបំផុតមានកម្រាស់រហូតដល់ ២៥ ម៉ែត្រ។

ការជម្លៀសភ្លាមៗ បានជួយជៀសវាងការស្លាប់និងរបួសពីការផ្ទុះឡើង ហើយកោះភាគច្រើនដែលមានប្រជាជនប្រហែល ៨៥.០០០ នាក់ មិនបានរងផលប៉ះពាល់ទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង