
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៤,១៤៧ករណីកាលពីថ្ងៃព្រហស្បតិ៍។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨២២,២៣៩ ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,៧៣០ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៨៤០ ករណី និងទីក្រុង ដុងណៃ ចំនួន ៥៨៩ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ១២៥ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២០,២២៣ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៤០ លាននាក់ និងមនុស្សប្រហែល ១២.៨ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕