Yearendyearend1140x150

សម្តេច ហ៊ុន​ សែន៖បើក្រោយភ្ជុំមាន«ឆ្លងកូវីដច្រើន»គម្រោងបើកប្រទេសឡើងវិញនឹងលុបចោល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារជូនជនរួមជាតិអំពីការព្រួយបារម្ភ និងតាមដានស្ថានភាពចម្លងជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ។ការថ្លែងសារនេះ ធ្វើឡើងខណៈពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងសប្បាយរីករាយពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងសារជាសំឡេងនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការដើរលេខកំសាន្តក្នុងឱកាសភ្ជុំបិណ្ឌ គឺជាការសាកល្បងដ៏ធំរបស់រាជរដ្ឋាភិបាល ចំពោះបញ្ហាកូវីដ-១៩។សម្រាប់សម្តេច ប្រសិនបើក្រោយភ្ជុំបិណ្ឌ កម្ពុជាមានករណីឆ្លងកូវីដច្រើន ហើយប្រជាជនស្លាប់បាត់បង់ជីវិតដោយសារកូវីដនោះ គម្រោងបើកដំណើរការប្រទេសជាតិឡើងវិញនឹងត្រូវលុបចោល។

ប៉ុន្តែប្រសិនក្រោយភ្ជុំបិណ្ឌ មិនមានករណីឆ្លងច្រើន វានឹងបង្ហាញពីភាពជោគជ័យ ហើយប្រជាជននៅទូទាំងប្រទេសនឹងចូលរួមសប្បាយរីករាយទាំងអស់គ្នា ហើយគម្រោងបើកដំណើរកំសាន្តនៅទូទាំងប្រទេសឡើវិញផងដែរ។

ដើម្បីទទួលបានភាពរីករាយនេះ សម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត «៣ការពារ ៣កុំ» កុំបីខាន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង