
អេស្ប៉ាញ៖ រន្ធខ្យល់ធំថ្មីមួយបានផ្ទុះឡើងនៅឯភ្នំភ្លើង Cumbre Vieja នៅលើកោះ La Palma ប្រទេសអេស្ប៉ាញ ដែលបណ្តាលឱ្យមានការហូរចេញនូវកំអែលភ្នំភ្លើងដ៏ធំមួយ។ អ្នកវិទ្យាសាស្ត្រនិយាយថា ការផ្ទុះនេះគឺជា ហានិភ័យថ្មីមួយដែលបង្កឲ្យមានការភ័យខ្លាច ថាតើថ្មរលាយនឹងទៅណា។
រន្ធខ្យល់ថ្មីនេះ បានផ្ទុះមួយយប់ប្រហែល ៤០០ ម៉ែត្រនៅភាគខាងជើង ហើយបានបន្តផ្ទុះឡើងពេញមួយថ្ងៃសុក្រ ដោយមានផ្សែងនិងឧស្ម័នក្តៅហៀរចេញពីមក។ អ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានភ្នំភ្លើងកាណារីបានពិពណ៌នា ការផ្ទុះនេះថាជា“ការបង្ហាញការផ្ទុះថ្មី” ។
លំហូរកម្អែលភ្នំភ្លើង ដែលអាចបក់បោកឆ្ពោះទៅទិសផ្សេងនិងបំផ្លិចបំផ្លាញបន្ថែមទៀត នៅលើកោះដែលរងការខូចខាត។ ទោះយ៉ាងណាអាជ្ញាធរមូលដ្ឋានបានសម្តែងក្តីសង្ឃឹមថា ស្ទ្រីមថ្មីនេះនឹងចូលរួមជាមួយលំហូរកំអែលដែលបានទៅដល់សមុទ្រ និងបង្កើតជាដីសណ្តរទទឹង ៥០០ ម៉ែត្រ (១.៦៤០ ហ្វីត) នៅក្នុងសមុទ្រ។
ប្រធានក្រុមប្រឹក្សាក្រុងលោក Mariano Hernandez Zapata បាននិយាយថា ផ្ទះជាច្រើនខ្នងទៀតត្រូវបានបំផ្លាញដោយកម្អែលភ្នំភ្លើងដែលហូរចេញ។ ការផ្ទុះនេះបានបំផ្លាញអគារជាង ៨០០ រួមទាំង ផ្ទះរួមទាំងអគារសហគមន៍ដូចជាព្រះវិហារនិងសាលារៀនជាដើម។ គ្រោះមហន្តរាយនេះ បានជំរុញឱ្យមានការជម្លៀសប្រជាជនជាង ៦.០០០ នាក់ ដែលមិនអាចវិលត្រឡប់ទៅរកអ្វីដែលនៅសេសសល់ពីផ្ទះរបស់ពួកគេវិញ ហើយពួកគេនៅតែបន្តជ្រកក្នុងជម្រកបណ្តោះអាសន្ន។
ការផ្ទុះដ៏ខ្លាំងក្លានៃភ្នំភ្លើង Cumbre Vieja បានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែកញ្ញា ដោយភ្នំភ្លើងនេះបានបង្ហូរកំអែលភ្នំភ្លើងប្រមាណ ៨០ លានម៉ែត្រគូប ហើយបរិមាណនៃការកកដែលផលិតនៅពេលនេះ គឺធំជាងទ្វេដងដែលត្រូវបានបញ្ចេញក្នុងកំឡុងពេលការផ្ទុះដ៏ធំចុងក្រោយកាលពី ៥០ ឆ្នាំមុន៕