Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Nation Thailand

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១១,៣៧៥ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៨៧ នាក់នៅថ្ងៃទី០២ ខែកញ្ញានេះ។

ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១១,៣៧៥ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ១៨៤ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១៣,១២៧ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាករណីសរុបនៅក្នុងប្រទេសនេះបានកើនឡើងចំនួន ១.៦២៦.៦០៤នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៦.៩៣៧ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង