
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ៦,៩៤១ ករណីកាលពីថ្ងៃសុក្រ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៧៩៣,១៥០ករណី។
ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៣,៦៧០ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ១,៧៨៧ ករណី ។
ខណៈចំនួនអ្នកស្លាប់ថ្មី ១៣៦ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៩.៣៤៧ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៤០ លាននាក់ និងមនុស្សប្រហែល ៩.៤ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕