Cctimesw1140xh150cm copy

អេក្វាឌ័របានដាក់ពង្រាយទាហានដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នានៅក្នុងពន្ធធនាគារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អេក្វាឌ័របានដាក់ពង្រាយទាហានដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នានៅក្នុងពន្ធធនាគារ ប្រភពរូប៖ VOA

អេក្វាឌ័រ៖ សេវាកម្មពន្ធនាគាររបស់ប្រទេសអេក្វាឌ័រ បាននិយាយនៅថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងការប្រយុទ្ធគ្នាមួយក្រុម ដែលជាប់ឃុំឃាំងនៅទីក្រុងឆ្នេរសមុទ្រ Guayaquil បានកើនឡើងដល់ជាង ១០០ នាក់ ខណៈអាជ្ញាធររកឃើញសាកសពជាច្រើនទៀត។ ហើយយ៉ាងហោចណាស់សាកសពចំនួន ៥ នាក់ត្រូវបានកាត់ក្បាល។

ការិយាល័យពន្ធនាគាររបស់ប្រទេសនេះ បាននិយាយនៅក្នុងធ្វីតធ័រថា ចំនួនមនុស្សស្លាប់នៅពេលនេះមានជាង ១០០ នាក់ និងរបួស ៥២ នាក់ត្រូវបានបញ្ជាក់នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារនៅក្នុងពន្ធនាគារ Guayas ។

មុននេះ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់មានចំនួន ៣០ នាក់ ប៉ុន្តែមេបញ្ជាការប៉ូលីសប្រចាំតំបន់លោក Fausto Buenaño បាននិយាយថា សាកសពដែលត្រូវបានរកឃើញនៅក្នុងបំពង់បង្ហូរពន្ធនាគារនៅតែត្រូវបានកំណត់អត្តសញ្ញាណ។

ខណៈ រថពាសដែក ទាហាន រថយន្តសង្គ្រោះបន្ទាន់ និងសាច់ញាតិរបស់អ្នកទោស បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ដើម្បីរង់ចាំដំណឹងពីគ្រួសាររបស់ពួកគេនៅខាងក្នុង។

មេបញ្ជាការប៉ូលីសលោក Fabian Bustos បាននិយាយថា ប្រតិបត្តិការប៉ូលីសនិងយោធាបានគ្រប់គ្រងគុកឡើងវិញ ដោយប្រើរយៈពេល៥ម៉ោងកាលពីថ្ងៃអង្គារ។ ក្រុមមន្រ្តីបានឲ្យដឹងថា អំពើហឹង្សានេះ ពាក់ព័ន្ធនឹងការបាញ់កាំភ្លើង កាំបិត និងការបំផ្ទុះ ដែលបណ្តាលមកពីជម្លោះរវាងក្រុម Los Lobos និងក្រុមទំនើងពន្ធនាគារ Los Choneros ។

កាលពីខែកក្កដាប្រធានាធិបតី Guillermo Lasso បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងប្រព័ន្ធពន្ធនាគារអេក្វាឌ័រ បន្ទាប់ពីមានអំពើហិង្សាជាច្រើនដែលបណ្តាលឱ្យអ្នកទោសជាង ១០០ នាក់ត្រូវបានសម្លាប់។

នៅក្នុងខែកុម្ភៈ ក៏មានការបង្ហូរឈាមបានកើតឡើង ខណៈអ្នកទោស ៧៩ នាក់បានស្លាប់នៅក្នុងកុបកម្មដំណាលគ្នានៅក្នុងពន្ធនាគារចំនួន ៣ នៅក្នុងប្រទេស។ នៅខែកក្កដាអ្នកទោស ២២ នាក់ទៀត បានស្លាប់នៅក្នុងពន្ធនាគារលីតូរ៉ាល់នៅខែកញ្ញា។ ហើយមជ្ឈមណ្ឌលពន្ធនាគារមួយទៀត ត្រូវបានវាយប្រហារដោយដ្រូន តែមិនបណ្តាលឱ្យមានអ្នកស្លាប់ឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង