Cctime 6monthsfree desktop
Cc times  web banner kh (2)

គ្រោះទឹកជំនន់នៅថៃបានប៉ះពាល់ដល់ប្រជាជនជាង២០ម៉ឺនគ្រួសារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គ្រោះទឹកជំនន់នៅថៃបានប៉ះពាល់ដល់ប្រជាជនជាង២០ម៉ឺនគ្រួសារ ប្រភពរូប៖ VOA

ថៃ៖ ទឹកជំនន់បានប៉ះពាល់ដល់ប្រជាជនជាង ២០ ម៉ឺនគ្រួសារនៅក្នុងខេត្តចំនួន ៣១ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ និងបន្តកើតមាននៅក្នុងខេត្តចំនួន ១៨ នៅភាគខាងជើងទីក្រុងបាងកក។

ភ្លៀងធ្លាក់ខ្លាំងបានចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ ខែកញ្ញា បានបង្កជាទឹកជំនន់ដោយព្យុះត្រូពិចឌីអានមូ បានវាយប្រហារខេត្តចំនួន ៣១ នៅតំបន់ខ្ពង់រាបភាគខាងជើង ភាគឦសាននិងភាគកណ្តាល។

នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ភូមិចំនួន ៦.៣៣៥ នៅក្នុងស្រុកចំនួន ១៩០ ត្រូវបានរងគ្រោះដោយទឹកជំនន់ ដែលបានប៉ះពាល់ដល់គ្រួសារចំនួន ២២៧.៤៧០ គ្រួសារ។

មនុស្ស ៧ នាក់បានស្លាប់ ដោយសារទឹកជំនន់ ហើយមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថានៅតែបាត់ខ្លួននៅឡើយ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ទឹកជំនន់បានស្រកនៅក្នុងខេត្តចំនួន ១៣ ហើយ ប៉ុន្តែ ១៨ កន្លែងនៅតែជន់លិច៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង