Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៨ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៨ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ៨,៧៥៨ ករណីកាលពីថ្ងៃពុធ ដែលកើនឡើងទ្វេដងកាលពីអង្គារ៍។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៧៧៩,៣៩៨ករណី។

ទីក្រុងបីដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៤,៦៩៩ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ២,៣៨៩ ករណី និងទីក្រុងដុងណៃ មាន ៨៩៩ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ១៦២ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៩.០៩៨ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៤១.១៥ លាននាក់ និងមនុស្សប្រហែល ៨.៩៨ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង