
ថៃ៖ នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Dianmu នៅប្រទេសថៃបានកើនឡើងដល់ ៧ នាក់ ហើយដោយទឹកជំនន់នៅតែបន្តកើតមាននៅក្នុងខេត្តចំនួន ១៦ ។
ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ទឹកជំនន់ដែលបង្កឡើងដោយព្យុះនេះ បានប៉ះពាល់ដល់គ្រួសារ ១៩៧.៧៩៥ គ្រួសារ នៅក្នុងខេត្តចំនួន ៣០ ។ ខណៈមនុស្ស ៧ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារទឹកជំនន់ និង មនុស្សម្នាក់បានបាត់ខ្លួន៕