
ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១០,៤១៤ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ១២២ នាក់នៅថ្ងៃទី២៩ ខែកញ្ញានេះ។
ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១០,៤១៤ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ១៧៨ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។
ខណៈអ្នកជំងឺ ១១.៥៨០ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាករណីសរុបនៅក្នុងប្រទេសនេះបានកើនឡើងចំនួន ១.៥៩១.៨២៩ ករណី ជាមួយនឹងករណីស្លាប់សរុបចំនួន ១៦.៦២០ នាក់៕