Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Cct 01
Hi hotpot
Canadia app new

វៀតណាមរកឃើញករណីឆ្លងជាង៤ពាន់នាក់ដែលជាករណីទាបបំផុតក្នុងរយៈពេល២ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងថ្មីជាង៤ពាន់នាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ៤,៥៨៣ ករណីកាលពីថ្ងៃអង្គារ៍ ដែលជាករណីទាបបំផុតក្នុងរយៈពេល២ខែកន្លងមកនេះ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៧៦៦,១១១នាក់។

ទីក្រុងបីដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ២,៥៧៥ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៧៨៧ ករណី និងទីក្រុងដុងណៃ មាន ៣៧៧ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ១៧៨ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៨.៩៣៦ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៤០ លាននាក់ និងមនុស្សប្រហែល ៨.៦ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង