Yearendyearend1140x150

មនុស្ស២៤នាក់ត្រូវបានសម្លាប់នៅក្នុងកុបកម្មពន្ធនាគារនៅអេក្វាឌ័រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស២៤នាក់ត្រូវបានសម្លាប់នៅក្នុងកុបកម្មពន្ធនាគារនៅអេក្វាឌ័រ ប្រភពរូប៖ Al Jazeera

អេក្វាឌ័រ៖ រដ្ឋបាលពន្ធនាគារអេក្វាឌ័របាននិយាយនៅថ្ងៃទី ២៨ ថា កុបកម្មមួយបានផ្ទុះឡើងនៅក្នុងពន្ធនាគារមួយនៅទីក្រុង Guayaquil រដ្ឋធានីនៃខេត្ត Guayas ភាគខាងលិច ដែលបានសម្លាប់មនុស្សយ៉ាងតិច ២៤ និងអ្នកទោស ៤៨ នាក់រងរបួស។

រដ្ឋបាលពន្ធនាគារអេក្វាឌ័របាននិយាយថា មានការបាញ់ប្រហារនិងការផ្ទុះអាវុធជាច្រើននៅក្នុងពន្ធនាគារនៅព្រឹកនោះ។ ហើយនៅម៉ោងប្រហែល ២ រសៀល ទើបប៉ូលីសបានគ្រប់គ្រងស្ថានការណ៍នេះបាន។

អភិបាលខេត្ត Guayas លោក Pablo Arosemena បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កុបកម្មនេះត្រូវបានបង្កឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមអ្នកទោស។

ប្រព័ន្ធពន្ធនាគារអេក្វាឌ័រ បានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ភាពចង្អៀតណែននិងថវិកាមិនគ្រប់គ្រាន់។ នៅល្ងាចថ្ងៃទី ២១ ខែកក្កដាឆ្នាំនេះ កុបកម្មមួយក៏បានផ្ទុះឡើងនៅក្នុងពន្ធនាគារពីរដែលបណ្តាលឱ្យអ្នកទោសយ៉ាងតិច ២២ នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង