
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ៩,៣៤២ ករណីកាលពីថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះកើនឡើងដល់ ៧៦១,៥២៨នាក់។
ទីក្រុងបីដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៤,១៣៤ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៣,៧៩៣ ករណី និងទីក្រុងដុងណៃ មាន ៦១៦ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ១៧៤ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៨.៧៥៨ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣៩.២៣ លាននាក់ និងមនុស្សប្រហែល ៨.២ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕