
វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ក្នុងស្រុកចំនួន ១០,០១១ ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៧៥២,១៨៦នាក់។
ទីក្រុងបីដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ៥,១២១ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៣,៣៣២ ករណី និងទីក្រុងដុងណៃ មាន ៧៤៦ ករណី។
ខណៈចំនួនអ្នកស្លាប់ថ្មី ២០៣ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ១៨.២២០ ករណី ឬប្រហែល ២.៥ ភាគរយនៃករណីឆ្លងសរុប និង ០.៤ ភាគរយជាអត្រាមរណភាពនៅលើពិភពលោក។
រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅវៀតណាមមានចំនួន ១៨.៥៨៤ នាក់រួមទាំង ១៨.៥៤៩ នាក់នៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។
ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៣០ លាននាក់ និងមនុស្សប្រហែល ៧.៩៤ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕