Yearendyearend1140x150

ពលរដ្ឋខេត្តបន្ទាយមានជ័យជិត៧ពាន់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ គ្រោះជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បានបង្កឱ្យប៉ះពាល់ដល់ប្រជាជនក្នុងខេត្តប្រមាណជិត៧ពាន់គ្រួសារ និង លិចស្រូវប្រមាណ៥ពាន់ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា។ប៉ុន្តែមិនទាន់មានប្រជាពលរដ្ឋណាស្លាប់បាត់បង់ជីវិតនៅឡើយទេ។

យោងតាមរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យដែលស៊ីស៊ីថាមស៍ទទួលបាន បានគូសបញ្ជាក់ថា ផលប៉ះពាល់សរុប (បឋម) បង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ កញ្ញា ប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៦ ស្មើ ៣០ឃុំ-សង្កាត់ ប្រជាជនប្រមាណ ៦,៦៨៦គ្រួសាររងគ្រោះ និងជម្លៀសទៅទីទួលសុវត្ថិភាព ៧៣៦គ្រួសារ។

បើតាមរបាយការណ៍ដែល ក្នុងគ្រោះជំនន់ទឹកភ្លៀងនោះ បានជនលិចស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យប្រមាណ ៥,០០០ហិកតា និង ដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា។នៅក្នុងរបាយការណ៍របស់ខេត្ត គិតត្រឹមថ្ងៃទី ២៦ កញ្ញានេះ មិនទាន់មានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតដោយសារគ្រោះជំនន់ទឹកភ្លៀងនេះទេ។ហើយប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មកមានភ្លៀងធ្លាក់ជោគជាំ និង ទឹកហូរមកពីប្រទេសថៃខ្លាំងបណ្តាលអោយតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាជន់លិច ផ្លូវថ្នល់ ស្រែស្រូវ ចំការ និងផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង់។រដ្ឋបាលីបាលបានចេញកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារៈសង្គ្រោះ ដើម្បីជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង