Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាង ១ម៉ឺននាក់នៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១២,៣៥៣ នាក់ និងមានអ្នកស្លាប់ចំនួន ១២៥ នាក់នៅថ្ងៃអាទិត្យនេះ។

ក្រសួងសុខាភិបាលបានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យទី ២៦ ខែកញ្ញានេះថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមានអ្នកជំងឺថ្មីចំនួន ១២,៣៥៣ នាក់ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ក្នុងនោះ ៥៣២ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់កើនឡើង ១២៥ នាក់ ខណៈអ្នកជំងឺ ១៤,៣០៥ នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

សូមជម្រាបជូនថា ករណីសរុបកូវីដ១៩ នៅក្នុងប្រទេសថៃមានចំនួន ១,៥៦១,៦៣៨ និងមានអ្នកស្លាប់សរុបចំនួន ១៦,២៦៨ នាក់។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង