
ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី និងសម្តេចម៉ែ បានយាងត្រឡប់មកប្រទេសកម្ពុជានៅរសៀលថ្ងៃទី២៥កញ្ញានេះ ក្រោយពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំងរយៈពេលកន្លងទៅ។
សូមជម្រាបថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ យាងនិវត្តន៍ពីក្រុងប៉េកាំងប្រទេសចិនក្នុងព្រះរាជសកម្មភាពពិនិត្យព្រះរាជសុខភាព។




