ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ១២,៩៥០,១៤៩ នាក់ គិតដល់ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលមានអាយុស្មើ ឬលើស១៨ឆ្នាំ មានចំនួនសរុប ៩,៩៧០,១៥១ ការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ១២ក្រោម១៨ឆ្នាំ មានចំនួនសរុប ១,៧៤៧,៩១៥ និងការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ៦ក្រោម១២ឆ្នាំ មានចំនួនសរុប ១,៣៣២,០៨៣។
សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៧០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧០,២១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
