Yearendyearend1140x150

សម្តេច ហ៊ុន សែន ស្នើឱ្យពិចារណាផ្អាក«ពិធីកាន់បិណ្ឌ»ក្រោយរកឃើញឆ្លងកូវីដតាមវត្តអារាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ កញ្ញានេះ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ពិចារណាផ្អាកប្រារព្ធពិធីកាន់បិណ្ឌ។ការស្នើនេះក្រោយពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដនៅតាមវត្តអារាមមួយចំនួននៅភ្នំពេញ និងខេត្តខ្លះជាបន្តបន្ទាប់។

បើតាមរយៈសារសំឡេងពិសេសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរកឃើញមានវិជ្ជមាននៅតាមទីអារាមមួយចំនួនកន្លងមកនេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

សម្តេច ហ៊ុន សែន បានណែនាំទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីត័រ្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការចូលរួម ពិនិត្យពិចារណាលើរឿងនេះឱ្យបានម៉ត់ចត់ពីការផ្អាកកាន់បិណ្ឌ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃនេះ វត្តអារាមពីរហើយដែលពាក់ព័ន្ធនឹងកូវីដ១៩ ក្នុងនោះមានពាក់ព័ន្ធនឹងលោកអាចារ្យ ព្រះសង្ឈ និងកូនសិស្សលោក ដូចជាវត្តនាគវ័នរកឃើញអ្នកវិជ្ជមាន៣នាក់ ចំណែកវត្តចំពុះក្អែករកឃើញព្រះសង្ឈចំនួន៤៦អង្គវិជ្ជមានកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង