
អាល់ហ្សេរី៖ ប្រទេសអាល់ហ្សេរីកាលពីថ្ងៃអាទិត្យ បានរៀបចំពិធីបុណ្យសពរបស់រដ្ឋមួយនៅក្នុងរដ្ឋធានីអាល់ហ្សេរីសម្រាប់អតីតប្រធានាធិបតី អាប់ឌែឡាហ្ស៊ីស បូតេហ្វ្លីកា ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃសុក្រក្នុងជន្មាយុ ៨៤ ឆ្នាំ។
លោក បូតេហ្វ្លីកា ត្រូវបានគេបញ្ចុះនៅរសៀលថ្ងៃអាទិត្យនៅឯទីលានបញ្ចុះសពនៃទុក្ករបុគ្គលនៅអេលអាលីយ៉ា ដែលជាកន្លែងអតីតប្រធានាធិបតីជាច្រើនត្រូវបានបញ្ចុះនៅទីនេះ។
ប្រធានាធិបតីអាល់ហ្សេរីលោក អាប់ឌែលម៉ាដជីត ថេប៊ូន, នាយករដ្ឋមន្រ្តីលោក អាយមេនេ បេណាប់ដឺរ៉ាប់ម៉ាណេ, មេដឹកនាំសភា មេដឹកនាំយោធា មន្រ្តីរដ្ឋាភិបាលនិងសមាជិកគ្រួសាររបស់អតីតប្រធានាធីបតី ប៊ូតេហ្វ្លីកាបានចូលរួមពិធីបុណ្យសពនេះ។
លោកប្រធានាធិបតី Tebboune កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យទង់ជាតិត្រូវបានគេបង្ហូតទុកពាក់កណ្តាលដងទូទាំងប្រទេសរយៈពេលបីថ្ងៃ ដើម្បីជាកិត្តិយសដល់លោក បូតេហ្វ្លីកា។
គួររំលឹកថា លោក Bouteflika បានក្លាយជារដ្ឋមន្រ្តីការបរទេសអាល់ហ្សេរីនៅឆ្នាំ ១៩៦៣ ។ លោកបានចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ១៩៩៩ ហើយទទួលបានជ័យជំនះដ៏លើសលប់។ លោក Bouteflika បានបម្រើការជាប្រធានាធិបតីរយៈពេល ៤ អាណត្តិជាប់ៗគ្នា រហូតដល់ខែមេសាឆ្នាំ ២០១៩ ។
នៅខែមេសាឆ្នាំ ២០១៣ លោក ប៊ូថេហ្វ្លីកា បានជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល ដែលកាត់បន្ថយការចល័តនិងសកម្មភាពប្រធានាធិបតីរបស់លោក។ ចាប់តាំងពីពេលនោះមក លោកកម្របានបង្ហាញខ្លួនជាសាធារណៈណាស់៕