Yearendyearend1140x150

សៀមរាប៖សង្កាត់មួយចំនួនក្នុងតំបន់ក្រហមតម្រូវឲ្យលេបឱសថបុរាណចិនជំនួសការធ្វើតេស្តរកកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ពលរដ្ឋនៅសង្កាត់មួយចំនួន ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ក្រហមនោះ ត្រូវបានរដ្ឋាភិបាលតម្រូវឲ្យលេបឱសថបុរាណចិន លៀនហ័រ ឈីងវីន ដោយមិនចាំបាច់ធ្វើតេស្តកមេរោគកូវីដ-១៩ទេ។ ចំពោះពលរដ្ឋសង្ស័យមានមេរោគកូវីដ-១៩នេះ ត្រូវរង់ចាំក្នុងរយៈពេលមួយសប្ដាហ៍ក្រោយ សឹមរៀបចំការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយលើកលែងតែពលរដ្ឋមានរោគសញ្ញាឈឺ ចាំបញ្ជូនទៅពេទ្យ។

ពលរដ្ឋនៅសង្កាត់ចំនួន៤ដែលទទួលបានថ្នាំ លៀនហ័រ ឈីងវីន មាន សង្កាត់ស្លក្រាម , សង្កាត់ស្វាយដង្គំ , សង្កាត់គោកចក , សង្កាត់ជ្រាវ , ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្នុងតំបន់ក្រហមនៃក្រុងសៀមរាប ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រកាសឲ្យអនុវត្តកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីឱសថទាំងនេះ ត្រូវ បានបញ្ជូនមកដល់ខេត្តសៀមរាប តាមរយៈនៃការបែងចែករបស់ក្រសួងសុខាភិបាល ។

យុទ្ធនាការចែកឱសថទាំងនេះ រៀបចំឡើងតាមខ្នងផ្ទះពលរដ្ឋដោយផ្ទាល់ ហើយអ្នកជំនាញវេជ្ជសាស្ត្រនៃមន្ទីរសុខាភិបាលខេត្ត បានពន្យល់បញ្ជាក់ថា ឱសថនេះជាប្រភេទថ្នាំព្យាបាលជំងឺដែលមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក និងការពារការរលាកសួតជាដើម អាចថាជាថ្នាំព្យាបាលជំងឺផ្តាសាយ ដែលអាការៈទាំងនេះ វាដូចគ្នាទៅនឹងអាការៈសង្ស័យនៃជំងឺកូវីដ-១៩ វាមិនមែនជាថ្នាំព្យាបាលជំងឺកូវីដ-១៩នោះទេ តែវាមានគុណប្រយោជន៍ដល់ការកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង