Yearendyearend1140x150

ក្រុមតាលីបង់លុបចោល«ក្រសួងកិច្ចការនារី »ក្រោយចូលដឹកនាំអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រសួងកិច្ចការនាទី ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។រូបភាព AP

អាហ្វហ្គានីស្ថាន៖ មេដឹកនាំតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន បានលុបចោលក្រសួងកិច្ចការនារី និងជំនួសវិញដោយក្រសួងផ្សព្វផ្សាយ អប់រំ ណែនាំពីគុណតម្លៃនិងបង្កាអំពើអាក្រក់វិញ។ការលុបចោលក្រសួងកិច្ចការនារីនេះ ធ្វើឡើងក្រោយពីក្រុមតាលីបង់បានចូលដឹកនាំប្រទេសអាហ្វហ្គានីស្ថានបានជោគជ័យបន្ទាប់ពីអាមេរិកដកកងទ័ព។ 

ទីស្នាក់ការក្រសួងកិច្ចការនារីនេះ គឺស្ថិតនៅក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ដោយសភាពនៅខាងក្រៅអាគារ ព្រៀបបាននឹងត្រូវគេបោះបង់ចោល។បុគ្គលិកនៃកម្មវិធីអភិវឌ្ឍន៍ជនបទនិងបង្កើនភាពអង់អាចខាងសេដ្ឋកិច្ចរបស់ស្ត្រី ដែលផ្តល់ប្រាក់ដោយធនាគារពិភពលោកត្រូវបានបណ្តេញចេញពីអគារក្រសួងផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់ VOA ជាភាសាអង់គ្លេសរបស់អាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍កន្លងទៅ ក្រសួងអប់រំដែលគ្រប់គ្រងដោយតាលីបង់បាននិយាយថា“ គ្រូបង្រៀនប្រុសនិងសិស្សទាំងអស់គួរតែចូលរួមក្នុងស្ថាប័នអប់រំរបស់ពួកគេ” ។ក្នុងសេចក្តីថ្លែងការណ៍នោះ មិនបាននិយាយអំពីគ្រូបង្រៀនស្ត្រី ឬនិស្សិតស្រីនោះទេ។

គួរបញ្ជាក់ថា នៅពេលក្រុមតាលីបង់គ្រប់គ្រងប្រទេសពីឆ្នាំ ១៩៩៦ រហូតដល់ការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០១ តាលីបង់បានបដិសេធសិទ្ធិ និងការអប់រំរបស់ស្ត្រី និងក្មេងស្រីហើយភាគច្រើនមិនរាប់បញ្ចូលពួកគេពីជីវិតសាធារណៈឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង