
វ៉ាស៊ីនតោន៖ នៅថ្ងៃទី ១៧ ខែកញ្ញារបងឯកោដែកត្រូវបានតំឡើង នៅជុំវិញវិមានព្រឹទ្ធសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ដើម្បីការពារភាពអាសន្ន។
ថ្មីៗនេះរបងដែកការពារត្រូវបានតំឡើងនៅជុំវិញវិមានព្រឹទ្ធសភានៅវ៉ាស៊ីនតោន ដើម្បីការពារភាពអាសន្ន ខណៈក្រសួងសន្តិសុខអាមេរិក រំពឹងថា នឹងមានមនុស្សប្រហែល ៧០០ នាក់នឹងធ្វើបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ១៨ ខែកញ្ញានេះ ដើម្បីគាំទ្រអ្នកដែលត្រូវចាប់ខ្លួនបន្ទាប់ពីកុបកម្មនៅវិមានព្រឹទ្ធសភាកាលថ្ងៃទី ៦ ខែមករាឆ្នាំនេះ៕





