
វៀតណាម៖ អាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីឆ្លងចូលសហគមន៍ចំនួន ១១.៥០៦ ករណីកាលពីថ្ងៃសុក្រ ធ្វើឱ្យចំនួនឆ្លងសរុបក្នុងស្រុកបច្ចុប្បន្នកើនឡើងដល់ ៦៦៣.២៣៣ នាក់។
ទីក្រុងហូជីមិញ នៅតែជាទីក្រុងឆ្លងច្រើនជាងគេ ដោយមានករណីថ្មីចំនួន ៥.៩៧២ ករណី បន្ទាប់មកគឺប៊ិញ ឌឿងមានចំនួន ៤.០១៣ ករណី។ ជាមធ្យមប្រទេសវៀតណាមបានកត់ត្រាចំនួន ១១.០៩០ ករណីក្នុងមួយថ្ងៃក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។
ចំនួនអ្នកស្លាប់ចាប់តាំងពីការរីករាលដាលបានកើនឡើងដល់ ១៦.៦៣៧ ដោយមានករណីស្លាប់ថ្មីចំនួន ២១២ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ។ ហើយអត្រាស្លាប់ជាមធ្យមក្នុងមួយថ្ងៃក្នុងរយៈពេល ៧ ថ្ងៃកន្លងមកគឺ ២៥០ នាក់។
ទោះជាយ៉ាងណា ចំនួនអ្នកជាសះស្បើយសរុបបានកើនឡើងដល់ ៤៣៣.៤៦៥នាក់ ខណៈមនុស្សជាង ២៦.៨ លាននាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិចមួយដូស និងជាង ៦.១ លានត្រូវបានចាក់វ៉ាក់សាំង២ដូស៕