Yearendyearend1140x150

ប្រទេសវៀតណាមអនុម័តការប្រើវ៉ាក់សាំងរបស់គុយបា«អាប់ដាឡា»ជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានសម្រេចអនុម័តប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩របស់គុយ ដែលវ៉ាក់សាំងនេះ ប្រើវិធីសាស្រ្តបែបប្រពៃណីដែលជាផ្នែកមួយក្នុងការបង្កើតប្រូតេអ៊ីន ដោយប្រើវីរុសភ្ជាប់ទៅកោសិការបស់មនុស្សដើម្បីបង្កើតប្រព័ន្ធភាពស៊ាំឬអង់ទីគ័រ។

ប្រទេសគុយបា បានអនុម័តការប្រើវ៉ាក់សាំងអាប់ដាឡា(Abdalaជា)ជាបន្ទាន់នៅថ្ងៃទី ៩ ខែកក្កដាបន្ទាប់ពីក្រុមហ៊ុនផលិត បានប្រកាសកាលពីខែមិថុនាថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពជាង ៩២ ភាគរយនៅពេលចាក់គ្រប់បីដូស។

វ៉ាក់សាំងអាប់ដាឡា បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ -១៩ លើកទី ៨ ដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅប្រទេសវៀតណាម ក្រៅពីវ៉ាក់សាំង អាស្ត្រាហ្សេណេកា ចនសុននិងចនសុន ម៉ូឌែរណា ភីហ្វ័យស័រ SputnikV ស៊ីណូហ្វាំង និងUAE’s Hayat-Vax របស់អារ៉ាប់រួម។

ប្រជាជនជាង ៣៣ លាននាក់នៃប្រជាជន ៩៦ លាននាក់របស់ប្រទេសនេះ ត្រូវបានចាក់វ៉ាក់សាំងមួយដូសរួចហើយ និងជាង ៦.១៨ លាននាក់ទទួលបានពីរដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង